Sergio Ramos ត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតម្នាក់ដែលមិនធ្លាប់មាន ដែលអាជីពដ៏អស្ចារ្យរបស់គាត់បើយើងគិតទៅមានរយៈពេលជិត ២០ឆ្នាំមកហើយ។ យោងតាមគេហទំព័រ The Sun តារាឆ្នើមក្រុម Sevilla រូបនេះ បានបង្ហើបថា៖
«ខ្ញុំប៊ិះនឹងលេងឱ្យ Manchester United ទៅហើយ។» ( ក្នុងអំឡុងឆ្នាំ ២០១៤ )
«ឪពុករបស់ខ្ញុំគឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Man Utd ប៉ុន្តែខ្ញុំបានសម្រេចចិត្តស្នាក់នៅកន្លែងដែលខ្ញុំគួរនៅ ហើយនោះគឺ Real Madrid។»
«ខ្ញុំសប្បាយចិត្តក្នុងការស្នាក់នៅ Madrid ហើយឥឡូវនេះខ្ញុំសប្បាយចិត្តក្នុងការត្រលប់មកលេងនៅ Seville វិញផងដែរ។»
ប្រភព៖ cambosports