នៅក្នុងបទសម្ភាសន៍ជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Gary Neville ក្នុងទូរទស្សន៍ Sky Sports អំឡុងឆ្នាំ ២០១៨ លោក Wayne Rooney បានផ្តល់ចម្លើយយ៉ាងច្បាស់ថា «វីរបុរសហង្សក្រហម Liverpool កីឡាករ Steven Gerrard ជាកីឡាករដែលល្អបំផុត» ដែលកាលនោះបានបដិសេធថាមិនមែន Gary Neville ទេ។ គួរជម្រាបដែរថា Gerrard និង Rooney លេងនៅក្លឹប ២ ផ្សេងគ្នា ហើយក៏ជាក្លឹបគូប្រជែងគ្នាខ្លាំងនៅ Premiere League ផងដែរ៕