ក្រុមបិសាចក្រហម Manchester United បានធ្លាក់ទៅបាតតារាងពូល A ក្នុងពានរង្វាន់ UEFA Champions League ២០២៣/២៤ បន្ទាប់ពីទីក្រុម Copenhagen បានបង្កើតការវាយបកយកឈ្នះមកវិញដ៏មិនគួរឲ្យជឿ ដើម្បីផ្តួល Man Utd នៅក្នុងលទ្ធផល ៤:៣ កាលពីយប់មិញនេះ។ នៅអំឡុងការប្រកួតខ្សែប្រយុទ្ធឆ្នើម Marco Rashford ទទួលបានកាតក្រហមនៅនាទីទី ៤២ ដែល Man Utd បាននាំមុខក្រុម Copenhagen ២គ្រាប់ទៅហើយ ដោយ Hojlund ជាអ្នកស៊ុតបញ្ចូលទី។ ក្លឹប Man Utd នឹងអវត្តមាន Rashford សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុង Istanbul ដើម្បីប្រកួតជាមួយក្រុម Galatasaray នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣៕


ប្រភព៖Cambosports