អតីតតារាបាល់ទាត់ Chelsea លោក Ruud Gullit បាននិយាយថា Manchester United លែងទាក់ទាញកីឡាករល្អបំផុតក្នុងពិភពលោកទៀតហើយ ដោយគាត់ជឿថាតារាឆ្នើមកំពូលៗបច្ចុប្បន្ន នឹងងាកមកចាប់អារម្មណ៍លើក្លឹបធំៗដូចជា Manchester City, Liverpool ឬក៏ Chelsea ដោយក្លឹបអង់គ្លេសទាំង ៣ នេះមានភាពរីកចម្រើនខ្លាំងក្នុងអំឡុង ១០ ឆ្នាំជាងមកនេះ ទាំងកីឡាករ ទាំងទម្រង់លេង សូម្បីតែគ្រូបង្វឹកក៏មានបទពិសោធន៍មិនធម្មតា។ ទន្ទឹមនឹងនេះ ក្លឹបបិសាចក្រហមបច្ចុប្បន្ន មិនអាចធ្វើឲ្យគូបដិបក្ស ខ្លាចរអាដូចកាលជំនាន់គ្រូតា Sir Alex Ferguson នៅដឹកនាំនោះទេ បើមើលលើទម្រង់ និងកីឡាករក្នុងពេលឥឡូវនេះ៕

ប្រភព៖ Cambosports