ក្លឹបបិសាចក្រហម Manchester United បានអះអាងថា ខ្សែបម្រើ Christian Eriksen ទំនងជាអវត្តមានរយៈពេល១ខែពេញ និងមិនអាចលេងឲ្យក្រុមដាណឺម៉ាក ស្របពេលមិត្តរួមក្រុម Rasmus Hojlund ក៏នឹងអវត្តមានរហូតដល់ចុងខែវិច្ឆិកាទៀតសោត ។ កីឡាករទាំងពីររូបនេះ បានរងរបួសក្នុងការទទួលជ័យជម្នះ ១-០ លើក្រុម Luton កាលពីថ្ងៃសៅរ៍។ Eriksen ត្រូវបានបង្ខំចិត្តចាកចេញនៅតង់ទី ១ ដោយសារមានរបួសជង្គង់ ខណៈដែលខ្សែប្រយុទ្ធ Hojlund ទទួលរងរបួសសាច់ដុំ។
ទន្ទឹមនឹងនេះ Eriksen ទំនងជានឹងខកខានការប្រកួត UEFA Champions League ២០២៣/២៤ ដែលនៅសល់ ២ ប្រកួតរបស់ Man United និងការប្រកួត Premier League ចំនួន ៤ ដង។ ជាក់ស្តែងបច្ចុប្បន្ន Man Utd កំពុងគ្មាន Lisandro Martinez, Luke Shaw, Tyrell Malacia, Casemiro, Jonny Evans និង Amad Diallo ។ បន្ថែមពីនេះ Man Utd នឹងជួបផលវិបាកខ្លាំងក្នុងអំឡុងពេល១ខែ ខណៈកីឡាករសំខាន់ៗជាច្រើនកំពុងរងរបួសជាបន្តបន្ទាប់៕