ក្រោយពីទទួលបានជោគជ័យជាទីគាប់ចិត្តក្នុងមហារព្រឹត្តិការណ៍កាលពីការប្រកួតកាលពីថ្ងៃទី០៥កន្លងទៅអំពីជំនួបរវាងស្តេចប្រដាល់ភូមា Dave Leduc និង ព្រំ សំណាង ក្នុងកម្មវិធី Wurk Kun Khmer នោះ ដែលមានការចូលរួមធ្វើការអធិប្បាយពីសំណាក់ពិធីករ UFC គឺលោក Andrew Whitelaw និងលោក Christopher Garridor នោះឥលូវនេះស្ថាបនិក IPCC Kun Khmer លោក Tommy Kim បានបញ្ជាក់ថា ស្ថានីយថោន បានសម្រេចចិត្តយកពិធីករទាំងពីររូបនេះជាពិធីប្រចាំស្ថានីយរបស់ខ្លួនហើយ។ ដោយយោងទៅតាមសំណេររបស់លោក Tommy kim រូបលោកសរសេរថា៖ «ស្វាគមន៍ Andrew Whitelaw និង Christopher Garridor ជាអ្នកអត្ថាធិប្បាយដៃគូរជាមួយថោន….រាល់កម្មវិធីកំរឹតពិភពលោកធំៗរបស់ថោន នឹងមានពួកគាត់ចូលមកអត្ថាធិប្បាយផ្ទាល់តែម្តង»
អីយ៉ាស! ថោន សម្រេចចិត្តយកពិធីការ UFC ទាំង២មកធ្វើជាពិធីករប្រចាំស្ថានីយទូរទស្សន៍ខ្លួន
អត្ថបទទាក់ទង