ក្រុមរបស់លោក Rui Vitoria បានកត់ត្រាជ័យជម្នះដ៏គួរឱ្យជឿជាក់លើគូប្រជែងក្នុងពូល A កាលពីរសៀលថ្ងៃអាទិត្យ ខណៈដែលកីឡាករ Trezeguet ស៊ុត២គ្រាប់ឲ្យ Egypt យកឈ្នះទៅលើក្រុម Sierra Leone ក្នុងលទ្ធផល ២ទល់នឹង០ ។ ដោយឡែកនៅក្នុងអំឡុងប្រកួតមានភាពវឹកវរមួយកើតឡើងនៅចុងម៉ោង ដោយអ្នកគាំទ្រក្រុម Sierra Leone សម្រុកចូលចង់វាយប្រហារទៅកាន់ខ្សែប្រយុទ្ធឆ្នើម Liverpool កីឡាករ Mohamed Salah ប៉ុន្តែត្រូវបានសន្តិសុខស្វាគមន៍ម្នាក់១ដៃ១ជើងនៅលើទីលានយ៉ាងចាស់ដៃ។ គួរបញ្ជាក់ដែរថា Egypt កំពុងឈរកំពូលតារាងពូល A ក្នុងវគ្គជម្រុះ World Cup ដែលមាន៦ពិន្ទុ ស្របពេលគូវបដិបក្សឈរនៅលេខ៥ក្នុងពូល៕