បើយោងតាមគេហទំព័រ El Nacional បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនប្រាក់ឈ្នួលបីដងសម្រាប់ Antoine Griezmann របស់ក្រុម Atletico Madrid ដើម្បីទាក់ទាញឲ្យមករួមក្រុមនៅ Old Trafford ។ មន្ត្រីរបស់ Man Utd បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងារកីឡាករសញ្ជាតិបារាំងវ័យ ៣២ ឆ្នាំរូបនេះ ជុំវិញការផ្ទេរដ៏មានសក្តានុពល។ ជាក់ស្តែងប្រាក់ខែរបស់ Griezmann នៅ AT Madrid ប្រហែល ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ ខណៈតម្លៃខ្លួនផ្ទេរជិត ២៥លានអឺរ៉ូ ដែលជាតម្លៃដ៏សមរម្យមួយ។
គួររំលឹកដែរថា Griezmann ចុះហត្ថលេខាជាមួយក្លឹប Barcelona លើកិច្ចសន្យាទិញផ្តាច់តម្លៃ ១០៥លានផោនក្នុងអំឡុងឆ្នាំ ២០១៩ ពី Atletico Madrid ប៉ុន្តែមានការធ្លាក់ចុះនូវទម្រង់លេងទើបធ្វើឲ្យគាត់ត្រលប់មករួមទ្រនំចាស់នៅក្លឹប At Madrid វិញ៕
ប្រភព៖ Cambosports