លោក Sir Alex Ferguson ធ្លាប់បានផ្តល់ជូនសំណើរដ៏ហួសចិត្តមួយដល់អតីតខ្សែការពាររបស់ខ្លួនគឺ Paul McGrath ១០០,០០០ផោន ដើម្បីចូលនិវត្តន៍ពីបាល់ទាត់។ McGrath ដែលមានអាយុត្រឹមតែ 29 ឆ្នាំនៅពេលនោះបានបង្ហើបថា អតីតគ្រូបង្វឹករបស់គាត់បានផ្តល់ជូនសំណើរមួយនេះទៅកាន់គាត់ ដោយសារតែគាត់ចូលចិត្តផឹកស្រានៅចុងទសវត្សរ៍ឆ្នាំ 1980 ដែលខ្សែការពារគឺជាផ្នែកមួយនៃក្លឹប Manchester United។
Paul McGrath បាននិយាយ៖ «Sir Alex បានហៅខ្ញុំទៅកាន់ Office របស់គាត់ ហើយនិយាយថា ពួកយើងចង់ឲ្យឯងឈប់លេងបាល់ទាត់, ហើយគាត់និយាយថា នឹងឲ្យខ្ញុំ១០០,០០០ផោន ដើម្បីឈប់លេងបាល់ទាត់ ហើយវិលត្រលប់ទៅប្រទេសកំណើតវិញ។ ខ្ញុំពិតជាបានគិតអំពីសំណើរមួយនោះមែន ព្រោះពេលនោះ១០០,០០០ផោនវាច្រើនគួរសម ប៉ុន្តែខ្ញុំបានិយាយជាមួយនឹងមិត្តរួមក្រុមខ្ញុំ Kevin Moran និង Bryan Robson ហើយខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់លេងបន្តទៀត ព្រោះខ្ញុំគិតថា មានរឿងរ៉ាវជាច្រើនទៀតដែលខ្ញុំមិនទាន់បានបញ្ចេញ។ ដូច្នេះហើយ Gordon Taylor ដែលពេលនោះគាត់ធ្វើការនៅ PFA. បានទៅជួប Sir Alex ហើយនិយាយថា៖ «Pual នឹងលេងបន្ត, អ្នកអាចពិន័យគាត់បាន អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើបាន ប៉ុន្តែគាត់នឹងលេងបាល់ទាត់បន្តទៀត មិនថានៅទីនេះ ឬក៏កន្លែងផ្សេងឡើយ»៕
ប្រភព៖ Cambosports
លោក Sir Alex ធ្លាប់ផ្តល់សំណើរ ១សែនផោនដល់កីឡាករម្នាក់ឲ្យឈប់ពីបាល់ទាត់
អត្ថបទទាក់ទង