គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Julian Nagelsmann បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះ។ លោកបានដាក់ឲ្យកីឡាករ Kai Havertz លេងជាខ្សែការពារស្លាបឆ្វេងក្នុងការប្រកួតមិត្តភាពរវាងអាល្លឺម៉ង់ និងទួរគី។
កីឡាករសញ្ជាតិអាល្លឺម៉ង់វ័យ ២៤ ឆ្នាំ Kai Havertzជាទូទៅលេងជាខ្សែបម្រើប្រយុទ្ធ ហើយពេលខ្លះជាខ្សែប្រយុទ្ធ តាំងជាលេងបាល់អាជីពមក។
ទោះជាយ៉ាងណា កាលពីប្រកួតរវាងអាល្លឺម៉ង់ និងទួរគី គ្រូបង្វឹក Nagelsmann បានដាក់ឲ្យ Havertz លេងជាខ្សែការពារស្លាបឆ្វេងទៅវិញ។ ក្នុងតួនាទីនេះ Havertz បានស៊ុតចូលចំនួន ១ គ្រាប់ក្នុងប្រកួតនោះ។ យ៉ាងនេះក្ដី អាល្លឺម៉ង់ចាញ់ទួរគីក្នុងលទ្ធផល ២ ទល់នឹង ៣។
ទាក់ទិននឹងសេចក្ដីសម្រេចដាក់ Havertz ជាខ្សែការពារស្លាបនេះ លោក Nagelsmann បានបកស្រាយថា នេះគឺជាឱកាសដ៏ធំមួយសម្រាប់ឲ្យ Havertz បង្ហាញសមត្ថភាពក្នុងតួនាទីដ៏សំខាន់មួយនេះ ជាពិសេសក្នុងព្រឹត្តិការណ៍ Euro ខាងមុខ។ លោកបន្តថា Havertz ចង់សាកល្បងលេងក្នុងតួនាទីមួយនេះ ហើយលោកក៏ឯកភាព។ ចំពោះលោក Nagelsmann កីឡាករ Havertz បានលេងបានយ៉ាងល្អក្នុងតួនាទីជាខ្សែការពារស្លាបឆ្វេង។
Havertz បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Arsenal។ កីឡាករលេងសរុប ១៩ លើក និងស៊ុតចូល ១គ្រាប់ក្នុងរដូវកាលនេះ។ មុនពេលមកចូលរួមជាមួយ Chelsea កីឡាកររូបនេះធ្លាប់លេងឲ្យ Chelsea រយៈពេលបីរដូវកាល ហើយលេងសរុប ១៣៩ ប្រកួត និងស៊ុតចូល ៣២ គ្រាប់៕
ប្រភព៖Sabaynews