ការតែតបាល់បញ្ចូលទីដោយអតីតខ្សែការពារ Man.City កីឡាករ Nicolas Otamendi នៅនាទីទី៦៣បានធ្វើឱ្យអាហ្សង់ទីនឈ្នះការប្រកួតដ៏តានតឹងនៅកីឡដ្ឋាន Maracana ជាមួយនឹងគូប្រជែងដ៏ធំនៅតំបន់អាមេរិកឡាទីនគឺប្រេស៊ីល។ លទ្ធផលនេះបានជម្រុញអោយក្រុមលោក Lionel Scaloni បន្តឈរនៅលើលើកំពូលតារាងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦បន្តទៀតដោយរកបាន១៥ពិន្ទុពីការប្រកួត៦លើក ។ទោះយ៉ាងណាក្រុមសាំបាប្រេស៊ីលដែលតែងតែមានមុខរាល់ការប្រកួត World Cup នោះបានធ្លាក់ ទៅលេខរៀងទី៦ក្នុងតារាងប្រកួតទាំង១០ក្រុម ក្រោយ៦ប្រកួតរកបានតែ៧ពិន្ទុប៉ុណ្ណោះខណៈកីឡាករ Jelinton ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៨១។
ម្ចាស់ជើងឯក World Cup ៣ សម័យផ្តួលម្ចាស់ជើងឯក ៥ សម័យដើម្បីបន្តឈរកំពូលតារាង(មានវីដេអូ)