ខ្សែការពារឆ្នើម Raphael Varane គ្រោងនឹងចាកចេញពីបិសាចក្រហម Manchester United ប៉ុន្តែបើតាម SunSport បានអះអាងថាលោក Erik ten Hag នឹងមិនអនុញ្ញាតឱ្យ Varane ចាកចេញនោះទេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញខ្សែការពារសញ្ជាតិបារាំងវ័យ៣០ឆ្នាំរូបនេះ បានធ្លាក់ទម្រង់លេងនៅ Old Trafford ដោយរបាយការណ៍មួយចំនួនបានបង្ហាញថាគាត់អាចនឹងត្រូវលក់នៅខែមករា។ ផ្ទុយទៅវិញ Varane អាចនឹងត្រលប់ទៅអធិរាជស Real Madrid វិញ ចំពេលរូបគាត់ចាប់អារម្មណ៍លើការផ្លាស់ទៅអ៊ីតាលី ឬអារ៉ាប៊ីសាអូឌី ដែលកីឡាករកំពូលៗប្រកបអាជីពចុងក្រោយនៅទីនោះ។

ដោយឡែក Varane បានចាប់ផ្តើមរដូវកាលនៅជម្រើស១១នាក់ដំបូង ដែលបច្ចុប្បន្នគាត់ជាជម្រើសទីបួននៅពីក្រោយ Jonny Evans ។ មិនតែប៉ុណ្ណោះ អ្នកចាត់ការទូទៅលោក Ten Hag បានបាត់បង់ទំនុកចិត្តបណ្តើរៗលើការបង្ហាញខ្លួនរបស់គាត់នៅលើទីលាន ស្របពេលខ្សែការពារ Evans និង Maguire ទទួលបានការកោតសរសើរ។ គួរជម្រាបដែរថា តម្លៃខ្លួនផ្ទេរ Varane ប្រមាណជា ១៧-២០លានផោន ដែលនៅ Man Utd បច្ចុប្បន្នគាត់រកចំណូលបាន ៣៤០,០០០ផោនក្នុងមួយសប្តាហ៍ ដែលនៅពីក្រោយ Rashford និង Casemiro ៕