អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni ដែលបានដឹកនាំអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ ២០២២ បានថ្លែងថា លោកកំពុងពិចារណាក្នុងការចុះចេញពីតំណែង ក្រោយចំណាយពេល ៥ឆ្នាំ។ គ្រូបង្វឹកវ័យ ៤៥ ឆ្នាំរូបនេះបានដឹកនាំអាហ្សង់ទីន ឈ្នះជើងឯក Copa America ក្នុងឆ្នាំ២០២១ មុនពេលដណ្តើមបានជើងឯក World Cup ក្នុងប្រទេសកាតានៅឆ្នាំ ២០២២។
លោក Scaloni បានប្រកាសព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បន្ទាប់ពីក្រុមពពកសអាហ្សង់ទីន យកជ័យជម្នះ ១-០ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ លើក្រុមម្ចាស់ផ្ទះសាំបាប្រេស៊ីលនៅទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារ។ បើតាមសម្តីរបស់គាត់បាននិយាយថា «ជម្រើសជាតិអាហ្សង់ទីនត្រូវការគ្រូបង្វឹកដែលល្អ និងមានសក្កានុពល នៅកាលៈទេសៈដែលអាចធ្វើបាន» ៕
គ្រូបង្វឹកដឹកនាំអាហ្សង់ទីនឈ្នះ World Cup 2022 កំពុងពិចារណាលាលែងពីតំណែង