ខ្សែបម្រើ​ Bernardo Silva បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ក៏​ធ្លាប់​គិតគូរ​ផ្លាស់​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ​ ក្រោយ​ក្លឹប​នៅ​ទី​នោះ​ចែចូវ​ចង់​បាន​គេ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​។


Silva បាន​និយាយ​ថា​៖” ខ្ញុំ​ច្បាស់​ជា​និយាយ​កុហក​អ្នកទាំង​អស់​គ្នា​ហើយ​ បើ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​មិន​គិត​គូរ​រឿង​ផ្លាស់​ទៅ​កាន់​អារ៉ាប៊ីសាអ៊ូឌីត​ ក្រោយ​ពួក​គេ​ចែចូវ​ចង់​បាន​ “។

កីឡាករ​នេះ​បន្ត​ថា​៖” ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បន្ត​នៅ​ទីនេះ​គឺ​ពេល​ការ​លេង​របស់​ Man City បាន​ប្រកួត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ផ្លាស់​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ប្រកួត​ UCL ខ្ញុំ​មិន​ចង់​បោះបង់​ចោល​ការ​ខិត​ខំ​របស់​យើង​នៅ​ទី​នេះ​ “។

Man City បាន​ឈ្នះ​ពាន​ UEFA Champions Leaegue ជា​លើក​ដំបូង​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣​កន្លង​ទៅ​ននេះ​៕