អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក ​​Fabrizio Romano បានបង្ហើបពីតម្លៃខ្លួនផ្ទេរខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ Joao Neves ដែលមានតម្លៃប្រមាណ ១២០លានអឺរ៉ូ ឬប្រហែល ១០៥លានផោន ស្របពេលក្លឹប Benfica មិនចង់បានតម្លៃទាបជាងនេះទេ។ ទន្ទឹមនឹងនេះក្លឹប Benfica មិនមានចេតនាបើកការពិភាក្សាសម្រាប់ Joao Neves ក្នុងខែមករាទេ បើទោះបីជា Man United បានបញ្ជូនភ្នាក់ងារចរចារជាច្រើននាក់មកក៏ដោយ សូម្បីតែក្លឹបគូប្រជែង Man City ក៏មានចំណាប់អារម្មណ៍ខ្ពស់ចង់បានកីឡាករវ័យ ១៩ ឆ្នាំរូបនេះផងដែរ។

ជាការពិតណាស់ លក្ខខណ្ឌដោះដូរអាចទៅរួចបាន ដូចកាលដែលក្លឹប Benfica លក់ Enzo Fernandez ក្នុងតម្លៃ ១២០លានអឺរ៉ូទៅឲ្យ Chelsea កាលពីមួយឆ្នាំមុន ទំនោរនេះអាចនឹងត្រូវបានប្រើប្រាស់ម្តងទៀតសម្រាប់ Benfica។ លើសពីនេះទៅទៀត ប្រធានក្រុមបិសាចក្រហម Bruno Fernandes គាត់បានអះអាងថាចង់ឲ្យ Neves មករួមក្រុមនៅ Old Trafford ព្រោះតែទេពកោសល្យដ៏ល្អអស្ចារ្យ មិនថានៅក្លឹប ឬ នៅជម្រើសជាតិឡើយ៕