ព្រះរាជអាជ្ញាអេស្ប៉ាញកំពុងតែស្វះស្វែងរកពីទោសកំហុសដែលអាចឈានដល់ការជាប់ពន្ធនាគាររយៈពេលដល់ទៅប្រាំបួនឆ្នាំសម្រាបអតីតខ្សែការពារប្រេស៊ីលនិងក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Dani Alves ។អតីតខ្សែការពារស្លាបស្តាំដ៏មានឥទ្ធិពលបំផុតបច្ចុប្បន្នមានវ័យវ័យ 40 ឆ្នាំរូបនេះនឹងត្រូវទៅកាត់ទោសនៅប្រទេសអេស្ប៉ាញ ពីបទរំលោភផ្លូវភេទកាលពីខែធ្នូឆ្នាំមុន។គួររំលឹកថាAlves បានជាប់ពន្ធនាគារដោយគ្មានប្រាក់បង់ធានាអោយនៅក្រៅឃុំទេ ចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែមករាដើមឆ្នាំ២០២៣នេះ ជុំវិញការចោទប្រកាន់ថាគាត់បានធ្វើបាបនារីម្នាក់មិនត្រូវ បាន បញ្ចេញអត្តសញ្ញាណនៅក្នុងក្លឹបរាត្រីមួយនាទីក្រុង Barcelona។
ទោះយ៉ាងណា Alves បាននិយាយថា គាត់បានរួមភេទដោយយល់ស្របគ្នាជាមួយជនរងគ្រោះដែលបាន ចោតប្រកាន់ លើរូបលោកនោះ។ផ្ទុយទៅវិញព្រះរាជអាជ្ញាក៏បានស្នើសុំឱ្យ Alves បង់ប្រាក់ជាថ្នូរនៅក្រៅឃុំ និងឱ្យគាត់សង ការខូចខាត ដែលមានតម្លៃ ១៥0,000 អឺរ៉ូ (ដល់ស្ត្រីរងគ្រោះ)។ហើយទីបំផុតកាលពីខែសីហា តុលាការក្នុងតំបន់ Barcelona បានចោទ ប្រកាន់ជាផ្លូវការដល់ Alves ជាមួយភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនគាត់ទៅកាត់ទោសហើយកិច្ចសន្យារបស់គាត់ ជាមួយ ក្លឹបម៉ិកស៊ិក UNAM ត្រូវបានបញ្ចប់បន្ទាប់ពីរូបគេចាប់បានខ្លួនគាត់។គួររំលឹកផងដែរថា នៅក្នុងប្រទេសអេស្បាញ ច្បាប់ អំពីការរំលោភ ផ្លូវភេទបើសិនរកឃើញការប្រព្រឹត្តកំហុសគឺប្រឈមការផ្តន្ទាទោសអាចជាប់ពន្ធនាគារពី ៤ ទៅ ១៥ ឆ្នាំ។
ប្រភព:Cambosports
ធ្ងន់ធ្ងរហើយ! អតីតខ្សែការពារ Barcelona ប្រឈមជាប់ពន្ធនាគារដល់ទៅ ៩ ឆ្នាំ