វីរបុរសក្រុមហង្សក្រហម Liverpool លោក Steven Gerrard បច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុម Al-Ettifaq នៅលីក កំពូលSaudi Pro League ដែលកន្លងមកមិនសូវចូលចិត្តកីឡាករអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David de Gea កំឡុងពេលពួកគេលេងប្រជែងគ្នានៅក្របខណ្ឌ EPLនោះមាន​ទីបំផុតមានបំណងចង់បានកីឡាករវ័យ ៣៣ ឆ្នាំរូបនេះផ្លាស់មករួមក្រុមជាមួយខ្លួនទៅវិញ។ យោងគេហទំព័រ The Sun បានចុះផ្សាយថាៈSteven Gerrard បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករដូចជា Jordan Henderson, Georginio Wijnaldum, Moussa Dembele និងកីឡា​ជាច្រើន​ទៀត​នោះកំពុងដាក់គោលដៅចង់នាំយកអ្នក ចាំទីសញ្ជាតិអេស្ប៉ាញដែលមិនទាន់មានក្លឹបលេងរូបនេះមករួមក្រុម ក្រោយចែកផ្លូវគ្នាជាមួយ Man.Utd បន្ទាប់ពីចំណាយពេលជាង១ទសវត្សនៅទឹកដី Old Trafford រួចមក។