ក្រុមការពារតំណែងជើងឯកមេឃខៀវMan.City និងត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium ទទួលក្រុមភ្ញៀវ RBLeipzig ដែលជាគូសត្រូវចាស់ សម្រាប់ការប្រកួត​ពានរង្វាន់ UCL ក្នុងពូលC នាវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែ វិច្ឆិកា ២០២៤ខានស្អែកនេះ។ ការពិតសម្រាប់ក្រុមទាំង​ពីរ​នេះបានឈាន ទៅវគ្គ១៦ក្រុមចុងក្រោយរួចទៅហើយខណៈ Man.City ឈរនៅកំពូលតារាងមាន១២ពិន្ទុពោលគឺឈ្នះទាំង៤​ដងក្នុងវគ្គជម្រុះ​ក្នុង​ពូល ខណៈ RB Leipzig មាន៩ពិន្ទុឈរនៅលេខរៀងទី២ក្រោយប្រកួតបាន៤ដងដូចគ្នា។
១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Man.City ឈ្នះ៣ ខណៈ RB Leipzig ឈ្នះ១និងស្មើ១។ទោះយ៉ាងណាក្នុងចំណោម ៥ប្រកួតនោះនៅវគ្គបញ្ចប់ចែកពូល Man.City ធ្លាប់លត់​ RB Leipzig ដោយលទ្ធផល រហូតដល់ទៅ៧ទល់និង១ កាលពីថ្ងៃទី
១៤ខែមិនា ឆ្នាំ២០២៣នេះ។