ក្រុមជើងខ្លាំងបារំាងនិងត្រៀមប្រឡូកក្នុងសមរភូមិដ៏ស្វិតស្វាញជាមួយក្រុមភ្ញៀវសារិកាព្រៃ Newcastle ដើម្បីឈាន​ទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ខណៈពួកគេនិងត្រូវជួបប្រជុំគ្នាឡើងវិញនៅកីឡដ្ឋាន Parc des Princes នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃពុធទី ២៩ វិច្ឆិកា ២០២៣ខានស្អែកនេះ។ សម្រាប់PSG ៤ប្រកួតក្នុង​វគ្គជម្រុះពូលF មានតែ៦ពិន្ទុប៉ុណ្ណោះក្រោយចាញ់២និងឈ្នះ២ ខណៈ Newcastle មានតែ៤ពិន្ទុឈរ​នៅបាត​តារាង​ដោយឈ្នះ១ស្មើ១និងចាញ់២។ ដូច្នេះ PSG ដាច់ខាតត្រូវតែផ្តួល Newcasle ព្រោះតែបើមិន ដូច្នេះទេប្រសិនជា AC.Milan ផ្តួលក្រុមកំពូលតារាង Dortmund បាននោះឪកាសរបស់ PSG ទៅវគ្គ១៦ក្រុមនិងអស់។