ក្រុម RB Leipzig បាននាំមុខក្រុមមេឃខៀវ Manchester City ២គ្រាប់នៅតង់ទី១ ដោយខ្សែប្រយុទ្ធ Lois Openda ស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី១៣ និងនាទីទី៣៣។ ដោយឡែកចូលដល់តង់ទី២ ក្រុម Man City បានធ្វើការសម្រុកវាយបកយ៉ាងខ្លាំងរហូតដល់នាទីទី៥៤ មនុស្សយន្ត Erling Haaland បានប្រើល្បឿនអូសបាល់និងស៊ុតដាច់ចង្កេះអ្នកចាំទី ខណៈ១គ្រាប់នេះបានធ្វើឲ្យ Man City សម្រុកកាន់តែខ្លាំងឡើងរហូតដល់នាទីទី៧០ កីឡាករ Fhil Foden រកបាន១គ្រាប់បន្ថែម និងនាទីទី៨៧ ចុងម៉ោងខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះឲ្យ Man City បំបាក់ក្រុមភ្ញៀវ RB Leipzig ក្នុងលទ្ធផល ៣ទល់នឹង២ ឈរលើកំពូលតារាងពូល G ក្នុងវគ្គជម្រុះពាន UEFA Champions League ២០២៣/២៤ ដែលមាន១៥ពិន្ទុវ៉ាដាច់ក្រុមលេខ២ RB Leipzig មានត្រឹម៩ពិន្ទុប៉ុណ្ណោះ៕


ប្រភព៖Cambosports