ខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane ធ្វើបានយ៉ាងល្អតាំងពីផ្លាស់ទៅកាន់ Bayern Munich ពីក្រុម Tottenham Hotspur នៅរដូវក្តៅនេះ ដោយស៊ុតបញ្ចូលទីបាន ២២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ លើកនៅលីគ Bundesliga ។ ថ្លែងប្រាប់សារព័ត៌មានកាលពីខែឧសភា Kane បាននិយាយអះអាងថាមានតែក្លឹបយក្សអាល្លឺម៉ង់ Bayern Munich និងក្រុមអធិរាជស Real Madrid ប៉ុណ្ណោះទើបអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការតទល់ប្រជែងជាមួយក្រុមមេឃខៀវ Manchester City ក្នុងពានរង្វាន់ UCL នារដូវកាលនេះ៕