Liverpool សម្លឹងចង់ររក្សាកំណត់ត្រាដ៏ល្អរបស់ពួកគេក្នុងរដូវកាល ២០២៣-២០២៤បន្តទៀត នៅពេលដែលក្រុមស្វាគមន៍គូប្រជែង Fulham មកកាន់បន្ទាយ Anfield សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។ Liverpool ទើបតែបានយកឈ្នះក្រុមអូទ្រីស LASK Linz ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ខណៈគ្រូបង្វឹកលោក Marco Silva បានយកឈ្នះលើក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ៣-២ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ។Liverpool បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣មានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Arsenal ខណៈ Fulham ឈរនៅលេខរៀងទី១៤។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១១ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះគឺ Liverpool ធ្វើបាន Cleansheet រហូតដល់ទៅ៩ដងឯណោះ។ទោះយ៉ាងណាជួបគ្នា ១០ដងគ្រប់ក្របខណ្ឌប្រកួតចុង ក្រោយគឺ Liverpool មិនដែលចាញ់ទេ៩ដង។សម្រាប់៨ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយក្នុងផ្ទះគឺ Liverpool តែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេ។

២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpool បន្តគ្មានវត្តមាន Thiago Alcantara, Andy Robertson និង Stefan Bajcetic ។
Diogo Jota និង Alisson ទាំងពីរនាក់បានរងរបួសពេលប្រកួតជាមួយ Manchester City កាលពីចុងសប្តាហ៍មុន ហើយទំនងជាសម្រាកជាច្រើនសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Matip, Van Dijk, Tsimikas; Szoboszlai, Mac Allister, Jones; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមFulham(ភ្ញៀវ)
Joao Palhinha នឹងត្រលប់ទៅជាជម្រើស១១នាក់ដំបូងសម្រាប់ក្រុមភ្ញៀវ ក្រោយជាប់ពិន័យ១ប្រកួតទល់នឹង Wolves កាលពីថ្ងៃច័ន្ទមុន។Alex Iwobi ដែលស៊ុតគ្រាប់បើកឆាកទល់នឹង Wolves នៅ Craven Cottage និងបន្តជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Bassey, Ream, Robinson; Palhinha, Reed; Iwobi, Pereira, Willian; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool៣ : ០ Fulham
ប្រភព:Cambosports