អតីតប្រធានក្រុម Harry Maguire បាននិយាយអំពីទម្រង់លេងដ៏ក្រៀមក្រំរបស់ Marcus Rashford នៅរដូវកាលនេះ បន្ទាប់ពីបិសាចក្រហម Manchester United បរាជ័យក្រោយថ្វីជើងម្ចាស់ផ្ទះ Newcastle United ១ទល់នឹង០។ ជាក់ស្តែង Rashford លេងឲ្យក្លឹបបាន ១៤ ប្រកួតដោយមិនមានគ្រាប់បាល់សូម្បីតែ១ ដោយឡែកថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត Maguire បាននិយាយថា Rashford មានរដូវកាលដ៏មិនគួរឲ្យជឿកាលពីឆ្នាំមុន ខណៈឆ្នាំនេះទម្រង់លេងគាត់កំពុងជួបការលំបាកខ្លាំង ដូចដែលអ្នកគ្រប់គ្នានៅបន្ទប់​ផ្លាស់​សំលៀកបំពាក់បានដឹងរួចមកហើយ។