លោក Pep Guardiola អ្នកចាត់ការ Manchester City យល់ថា ក្លឹបលោកនឹងឈ្នះពាន Premier League នៅរដូវកាលនេះ។
លោក Pep បានប្រាប់អ្នកសារព័ត៌មាន បើសួរលោកក្នុងថ្ងៃនេះ លោកមានអារម្មណ៍ថា Man City នឹងឈ្នះពាន Premier League។ លោកបន្តទៀតថា បើក្រុមរបស់លោកបន្តលេងក្នុងកម្រិតកំពូលមួយដូចពេលប៉ះជាមួយ Liverpool និង Tottenham នោះក្រុមរបស់លោកនឹងឈ្នះពាន Premier League ម្ដងទៀតហើយក្នុងរដូវកាលនេះ។
ក្នុងដើមរដូវកាលនេះ Man City បានប៉ះជាមួយ Liverpool កាលពីចុងខែវិច្ឆិកាកន្លងទៅ ហើយទទួលបានលទ្ធផល ១ ទល់នឹង ១។ កាលពីថ្ងៃអាទិត្យ ក្លឹបបានប៉ះជាមួយ Tottenham Hotspur ហើយក៏បានស្មើដែរ តែក្នុងលទ្ធផល ៣ ទល់នឹង ៣។ ប្រកួតទាំងពីរសុទ្ធតែជាប្រកួតស្វិតស្វាញ។
បច្ចុប្បន្ន Man City កំពុងឈរលេខ ៣ ក្នុងតារាង Premier League មាន ៣០ ពិន្ទុ។ នៅពីមុខ គឺ Arsenal ឈរលេខ ១ មាន ៣៣ ពិន្ទុ ហើយ Liverpool ឈរលេខ ២ មាន ៣១ ពិន្ទុ។
Man City ទើបតែឈ្នះពានធំៗដល់ទៅ ៤ រួមមាន Premier League ពានChampions League ពានFA Cup និងពានUEFA Super Cup កាលពីរដូវកាលមុន។
លោក Pep បានមកដឹកនាំក្លឹប Man City តាំងពីខែកក្កដា ឆ្នាំ២០១៦ មក។ លោកស្គាល់ជោគជ័យយ៉ាងខ្លាំងនៅអង់គ្លេស។ លោកឈ្នះពានលីគកំពូលអង់គ្លេសដល់ទៅ ៥ ក្នុងរយៈពេល ៧ រដូវកាលដែលលោកមកដឹកនៅអង់គ្លេស ហើយក្នុងនោះ ៣ រដូវកាលចុងក្រោយជាប់ៗគ្នា៕