ខ្សែប្រយុទ្ធ Kylian Mbappe គឺជាគោលដៅកំពូលសម្រាប់ Real Madrid ចាប់តាំងពីគាត់ស្នាក់នៅ AS Monaco មកម៉្លេះ មុនពេលផ្លាស់មកកាន់ Paris Saint-Germain ខណៈកិច្ចសន្យាកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ ២០២៤ ហើយមិនមានសញ្ញាថា Mbappe បន្តកុងត្រាថ្មីជាមួយ PSG នោះទេ។ យោងតាមសារព័ត៌មាន ​​AS បានឲ្យដឹងថា អធិរាជស Real Madrid កំពុងស្វះស្វែងពន្លឿនផែនការចុះហត្ថលេខានាំយក Mbappe នៅដើមខែមករាខាងមុខនេះ។ យ៉ាងណាមិញ Real Madrid គ្រោងនឹងទាក់ទងទៅម្តាយ Mbappe និងចង់ធ្វើកិច្ចព្រមព្រៀងផ្លូវការតែម្តង។ ទោះជាយ៉ាងណាក៏ដោយ Real Madrid បានត្រៀមផែនការទី២ ដើម្បីដេញថ្លៃនាំយកខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ឲ្យមកលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Jude Bellingham ដែលកំពុងតែឡើងកូតគួរឲ្យកត់សម្គាល់ មិនថានៅ UCL ឬ Laliga៕