Manchester City ដណ្តើមបានពានរង្វាន់ Premier League, FA Cup និង Champions League ជាប់ជាប្រវត្តិសាស្ត្រកាលពីរដូវកាលមុន។ ថ្លែងនៅមុនការប្រកួត Premier League រវាងក្រុម Manchester City ជាមួយ Aston Villa យប់មិញ អ្នកចាត់ការទូទៅក្លឹបមេឃខៀវលោក Pep Guardiola បានប្រាប់ទៅកាន់ Amazon Prime ថា៖

«ប្រសិនបើពួកយើងឈ្នះពានរង្វាន់បីនៅរដូវកាលនេះ ខ្ញុំនឹងចូលនិវត្តន៍ វាជាការពិត»។ «ខ្ញុំដឹងថាវាពិបាកខ្លាំងណាស់ ហើយមិនមានក្រុមច្រើននោះទេ ដែលធ្វើវាឲ្យកើតឡើងបាន»។ «មាន​តែក្រុម​មួយ​គត់​ គឺក្រុម​លោក Sir Alex Ferguson ដែលធ្វើវាបាន និង​ពួកយើង​កាល​ពី​រដូវ​កាល​មុន​»៕

គួរជម្រាបដែរថា Man City រងការបរាជ័យ ១-០ ក្រោមស្នាដៃម្ចាស់ផ្ទះ Aston Villa ខណៈកីឡាករ Bailey ជាអ្នករកគ្រាប់ជ័យជម្នះនៅនាទីទី៧៤។ ទន្ទឹមនឹងនេះ Aston Villa មាន ៣២ ពិន្ទុឡើងឈរចំណាត់ថ្នាក់ទី ៣ ក្នុងតារាង ដែលតាមពីក្រោយដោយ Man City ២ពិន្ទុ៕