ក្រុមតោខៀវ Chelsea បានចាញ់ក្រុម Everton របស់លោក Sean Dyche នៅក្នុងកីឡដ្ឋាន Goodison Park កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលកីឡាករ Abdoulaye Doucoure និង Lewis Dobbin បានស៊ុតបញ្ចូលទីក្នុងតង់ទីពីរ យកឈ្នះ ២-០ ។ វា​ជា​ការ​បរាជ័យ​បន្ទាប់ក្នុង​លីគ​សម្រាប់​ក្រុម Chelsea ដែល​បាន​ចាញ់​ក្រុម Manchester United កាល​ពី​ពាក់​កណ្តាល​សប្តាហ៍កន្លងទៅ។ ដោយឡែកអ្នកចាត់ការទូទៅ Chelsea លោក Mauricio Pochettino បានអូសទាញដៃខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំ Nicolas Jackson ឲ្យចេញពីទីលានប្រកួតភ្លាមៗ បន្ទាប់ពីមានភាពចលាចលចម្រូងចម្រាសហិង្សាខ្លាំងជាមួយកីឡាករក្រុម Everton៕