ក្លឹបបិសាចក្រហម Manchester United នឹងបើកលក់កីឡាករជើងចាស់ Casemiro នៅទីផ្សារដោះដូរកីឡាករបើកឡើងវិញក្នុងខែមករា។ ចំពេលមានរបាយការណ៍នៃ «បំណងប្រាថ្នាដ៏ធំ» របស់គាត់ ក្នុងការចូលរួមជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ។ Casemiro រីករាយនឹងរដូវកាលដំបូងនៅ Old Trafford ដែលបានផ្លាស់ពីក្រុមអធិរាជស Real Madrid កាលពីឆ្នាំ ២០២២។

យោង​តាម​អ្នក​កាសែត​ប្រេស៊ីល Jorge Nicola បានអះអាងថា អ្នកចាត់ការទូទៅក្លឹប Bayer Leverkusen លោក Xabi Alonso និង Casemiro កំពុងពិភាក្សាគ្នាជុំវិញលទ្ធភាពនៃការផ្ទេរនៅរដូវក្តៅខាងមុខ។ ទន្ទឹមនឹងនេះដែរ Casemiro កំពុងស្ថិតនៅឆ្នាំទី ២ នៃកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយ Man Utd ខណៈអនាគតគាត់ហាក់ដូចជានៅឆ្ងាយពីក្លឹបនៅ Premier League។ យ៉ាងណាមិញ Casemiro លេងបាន ៥១ ប្រកួតកាលពីរដូវកាលមុន និងបានជួយ United ឈ្នះពាន Carabao Cup ក្នុងជ័យជម្នះ ២-០ លើក្រុម Newcastle United កាលពីខែកុម្ភៈ។

បច្ចុប្បន្នក្លឹប Bayern Munich មានខ្សែបម្រើការពារឆ្នើម Joshua Kimmich និង Leon Goretzka ដែលគ្រូបង្វឹកលោក Thomas Tuchel កំពុងតែទុកចិត្តខ្លាំង។ ដោយឡែកកីឡាករវ័យ ៣១ ឆ្នាំរូបនេះធ្លាប់ឈ្នះជើកឯក UCL ៥សម័យជាមួយ Real Madrid ខណៈគាត់ត្រូវបានគេជឿថា នឹងទទួលបានបទពិសោធន៍ដ៏សម្បូរបែបថ្មីបន្ថែមទៀត ប្រសិនបើក្លឹបបន្ទាប់ដែលគាត់ផ្លាស់ទៅជាក្លឹប Bayern នោះ៕