សារព័ត៌មានពេលថ្មីៗនេះ បានចុះផ្សាយថា ក្លឹបសារិកាព្រៃ Newcastle United កំពុងរក្សាការចាប់អារម្មណ៍លើអ្នកចាត់ការទូទៅក្រុម Roma លោក Jose Mourinho ខណៈដែលកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្លឹបនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៤ ហើយការពិភាក្សាបានចាប់ផ្តើមរវាងគាត់ជាមួយក្លឹប។ យោងតាមកាសែត Gazzetta dello Sport បានអះអាងថា ក្លឹបយក្សអ៊ីតាលី Roma ចង់រក្សាបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ស្របពេលមានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ។ បើទោះជាយ៉ាងណាក៏ដោយ Roma មានឆន្ទៈក្នុងការចំណាយទឹកប្រាក់ ៧.៥លានអឺរ៉ូ ក្នុងមួយរដូវកាល សម្រាប់រូបគាត់ឲ្យស្នាក់នៅបន្ត៕
លោក Jose Mourinho ត្រូវបានក្លឹបនៅអង់គ្លេសមួយ កំពុងទាក់ទងឲ្យមកដឹកនាំ
អត្ថបទទាក់ទង