អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man.City លោក Pep Guardiola បានបង្ហាញការសប្បាយរីករាយ និងសាទរបន្ទាប់ពីកីឡាករអន្តរជាតិអង់គ្លេសវ័យ ២០ឆ្នាំ និង Oscar Bobb សញ្ជាតិន័រវេវ័យ ២០ឆ្នាំ ទាំងពីរនាក់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣ ទល់នឹង ២ លើក្រុម Red Stars Belgrade (Crvena zvezda) ក្នុងការប្រកួតក្របខ័ណ្ឌ Champions League។គួរបញ្ជាក់ថា Hamilton បានបង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ធ្វើ​ឱ្យ Man City នាំ​មុខ​មុន​នៅ​នាទី​ទី ១៩ ខណៈ Bobb ក៏បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ក្លឹប​ក្នុងតង់ទីពីរ។

ទម្រង់លេងរបស់កីឡាករយុវជនថ្នាលទាំងពីរ ត្រូវបានអ្នកចាត់ការសញ្ជាតិអេស្បាញបានលើកឡើងថានិងវាយតម្លៃខ្ពស់លើការរីកចម្រើនរបស់​យុវជន​សម្រាប់ប៉ុន្មាន​ឆ្នាំចុងក្រោយនេះជាក់ស្តែងដូចជា Cole Palmer ដែលបានលក់ទៅក្រុមគូប្រជែង Premier League គឺ Chelsea និងលក់ Brahim Diaz ទៅReal Madrid ។