លោកRalf Rangnick ជនជាតិអាឡឺម៉ង់អាយុ៦៥ឆ្នាំ ដែលត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីការបណ្តេញចេញលោក Ole Gunnar Solskjaer ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានគេនិយាយយ៉ាងច្បាស់អំពីស្ថានភាពមិនប្រាកដរបស់ក្លឹប។ ការចាប់ផ្តើមដំបូងរបស់លោក Rangnick មិនត្រូវបានផ្តល់ការចុះហត្ថលេខាណាមួយឡើយក្នុងខែមករា បើទោះបីជា United ខ្វះផ្នែកសំខាន់ៗមួយចំនួនក៏ដោយ។ គួរជម្រាបផងដែរថា គាត់ធ្លាប់បានណែនាំលើគោលដៅផ្ទេរកីឡាករ ៦ រូបមានដូចជាកីឡាករ Guardiol, Nkunku, Morata, Diaz, Vlahovic និង Haaland ដោយសុទ្ធសឹងជាអ្នកដែលមានទេពកោសល្យកំពូលៗនាពេលបច្ចុប្បន្ន ប៉ុន្តែត្រូវបានក្លឹប Man Utd បដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀងផ្ទេរម្នាក់ណាឡើយ៕