ខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Donny van de Beek បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹបនៅលីគអាល្លឺម៉ង់ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើង ដែលមានសុពលភាពេហូតដល់ខែមិថុនា បូករួមនឹងជម្រើសទិញផ្តាច់ ១៥លានអឺរ៉ូ។

គួរជម្រាបដែរថា គាត់បង្ហាញខ្លួនបានត្រឹមតែ ៣៥ លើកប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ៣ រដូវកាលហើយវាក៏ជាការខកចិត្តខ្លាំងសម្រាប់គាត់ មិនដូចកាលដែលគាត់នៅទ្រនំចាស់ Ajax ឡើយ។ បន្ថែមពីនេះ ក្រុម Eintracht Frankfurt កំពុងឈរនៅលេខរៀងទី ៧ ក្នុងលីគ Bundesliga ជាមួយនឹងជ័យជម្នះ ៥ ដងក្នុង ១៤ ប្រកួតចុងក្រោយ៕