លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​នឹង​ត្រូវ​ការ​ខ្សែការពារ​មួយ​ទៀត​ ក្រោយ​ខ្សែការពារ​ David Alaba មាន​របួស​។


លោក​ Ancelotti បាន​និយាយ​៖” ខ្ញុំ​មិន​អាច​និយាយ​ថា​យើង​មិន​ត្រូវ​ការ​ខ្សែការពារ​ថ្មី​នោះ​ទេ​។ យើង​និយាយ​គ្នា​ផ្ទៃ​ក្នុង​យើង​ថា​ យើង​អាច​នឹង​ត្រូវ​ការ​ខ្សែការពារ​មួយ​រូប​ទៀត​ “។

លោក​បន្ត​ថា​៖” យើង​មិន​បង្ខំ​រឿង​ហ្នឹង​ទេ​។ ការ​ទិញ​ដូរ​នឹង​ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា​ខាង​មុខ​ យើង​នឹង​គិត​លើ​រឿង​ហ្នឹង​ “។

Alaba មាន​បញ្ហា​ជង្គង់​ ដោយ​នឹង​កំពុង​សម្រាក​ព្យាបាល​ ដោយ​មិន​ទាន់​ដឹង​នឹង​ត្រលប់​មក​វិញ​ពេល​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ​៕