នៅក្នុងជំនួបលីគ LaLiga រវាងក្រុមម្ចាស់ផ្ទះ Atlectico Madrid បានស្វាគមន៍ក្រុមភ្ញៀវ Getafe ដោយបញ្ចប់ក្នុងលទ្ធផល ៣-៣ ខណៈមានការចាប់អារម្មណ៍ខ្លាំង ជុំវិញអតីតខ្សែប្រយុទ្ធស្លាបក្រុមបិសាចក្រហម Manchester United កីឡាករ Mason Greenwood ដែលបានបង្ហាញនូវភាពបុិនប្រសប់ និងបច្ចេកទេសដ៏អស្ចារ្យ ក្នុងការបង្កើតឱកាសជាច្រើនឲ្យក្រុម Getafe ដោយលេងក្នុងលក្ខខណ្ឌខ្ចីជើងពី Man Utd។ យ៉ាងណាមិញ មានទស្សនៈពីអ្នកគាំទ្រមួយចំនួនឲ្យត្រលប់មកកាន់ Old Trafford វិញ ប៉ុន្តែមានទស្សនៈមួយចំនួនផ្សេងទៀតបានតបតប្រឆាំង មិនចង់ឲ្យមកកាន់ទឹកដីអង់គ្លេសវិញនោះទេ៕