លោក Mauricio Pochettino បានសារភាពថា ការងាររបស់ Chelsea គឺពិបាកជាងការគិតរបស់គាត់ទៅទៀត។ ខិតជិតដល់ដំណាក់កាលពាក់កណ្តាលនៃរដូវកាលនេះ Chelsea បានចាញ់ 8 ប្រកួតក្នុងចំណោម 18 ប្រកួត Premier League របស់ពួកគេ ហើយចាញ់ Wolves នៅថ្ងៃ Christmas Eve មានន័យថាពួកគេទើបតែមាន 22 ពិន្ទុមកទល់ពេលនេះ។
លោក Pochettino បាននិយាយថា៖
“យើងដឹងថាវានឹងពិបាកនៅឆ្នាំនេះ ប៉ុន្តែមិនដែលគិតថាលំបាកដល់ថ្នាក់នេះទេ។ដោយសារតែគ្រប់កាលៈទេសៈទាំងអស់ (របួស និងការព្យួរ) វាធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។ យើងមានកីឡាករសំខាន់ច្រើនមិនបានលេង ហើយមានកាលៈទេសៈលំបាកច្រើនពេកចាប់តាំងពីដើមរដូវកាល ប៉ុន្តែទន្ទឹមនឹងនេះ វាជាការប្រជែងដ៏ល្អ”៕
Pochettino ថាគាត់មិនដែលគិតថាដឹកនាំ Chelsea លំបាកដល់ថ្នាក់នេះទេ
អត្ថបទទាក់ទង