បច្ចុប្បន្នក្រុមហង្សក្រហម Liverpool កំពុងខ្វះខាតតំបន់ការពារឆ្វេង បន្ទាប់ពីខ្សែការពារ Andy Robertson និង Kostas Tsimikas បានរងរបួស នឹងត្រលប់ចូលក្រុមវិញនៅចុងខែក្រោយ។ យោងតាមគេហទំព័រ ​​90min បានឲ្យដឹងថា ហង្សក្រហមបានទាក់ទងជាមួយក្លឹប Fulham បន្ទាប់ពីកំណត់អត្តសញ្ញាណលើខ្សែកាពារ Antonee Robinson ដែលជាគោលដៅផ្ទេរដ៏មានសក្តានុពល។

មិនតែប៉ុណ្ណោះ សាមីខ្លួនបាននិយាយបើកចំហ ចំពោះការរកទ្រនំថ្មី ចំពេល Liverpool កំពុងរកមើលលទ្ធភាពនៃការផ្ទេរមកកាន់កីឡដ្ឋាន Anfield នៅខែមករាខាងមុខ។ ដោយឡែក Fulham ហាក់ដូចជាមិនអើពើ និងមិនចង់លក់កីឡាករម្នាក់នេះឡើយ ដោយកិច្ចសន្យារបស់ Robinson ជាមួយ Fulham មានសុពលភាពដល់ខែមិថុនា ឆ្នាំ ២០២៨ ឯណោះ៕