ក្រុមអធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ហាមប្រាម​អ្នក​គាំទ្រ​មិន​ឱ្យ​យក​ឈ្មោះ Kylian Mbappe និង Erling Haaland មកបោះពុម្ព​លើ​អាវ​ក្លឹប​ផ្លូវការរបស់ក្លឹបនោះឡើយ។ ភាគីអេស្ប៉ាញចង់ឱ្យអ្នកគាំទ្រយកឈ្មោះកីឡាករលេងនៅក្លឹបបច្ចុប្បន្នមកបោះពុម្ពជំនួសវិញ ហើយមិនចង់ឲ្យកីឡាករនៅក្លឹបផ្សេងក្លាយជានិមិត្តរូបរបស់អ្នកគាំទ្រនោះទេ។ យោងតាមសារព័ត៌មាន ​​SER Deportivos បានឲ្យដឹងថា Real Madrid បានប្រាប់អ្នកគាំទ្រដែលទិញអាវពីហាងផ្លូវការរបស់ពួកគេថា ពួកគេនឹងមិនទទួលសំណើសម្រាប់បោះពុម្ពឈ្មោះកីឡាករមកពីក្លឹបផ្សេងទៀតទេ។ អ្នកគាំទ្រភាគច្រើនបានស្នើសុំអាវដាក់ឈ្មោះ Mbappe និង Haaland ប៉ុន្តែបុគ្គលិកក្លឹបបានបដិសេធ៕