របាយការណ៍ថ្មីមួយបានអះអាងថា Bayern Munich កំពុងពិចារណាដាក់សំណើរ 20 លានអឺរ៉ូ សម្រាប់ខ្សែការពារកណ្តាលរបស់ Manchester United កីឡាករ Raphael Varane។កិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងនៅ Old Trafford ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហេីយ United មិនទាន់សម្រេចចិត្តថាតើត្រូវបើកជម្រើសរបស់ពួកគេក្នុងការបន្តរយៈពេល 12 ខែទៀតទេ។
ពេលវេលាលេងរបស់កីឡាករវ័យ 30 ឆ្នាំត្រូវបានកាត់បន្ថយដោយ Erik ten Hag ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយ Harry Maguire ទទួលបានតួនាទីធម្មតាវិញនៅកណ្តាលតំបន់ការពារ។
កីឡាករជើងចាស់ Jonny Evans ក៏ត្រូវបានគេពេញចិត្តជាង Varane ផងដែរ ពេលខ្លះទោះបីជាកីឡាករសញ្ជាតិបារាំងរូបនេះបានត្រលប់មករកភាពអស្ចារ្យរបស់គាត់វិញក្នុងអំឡុងពេលដែល Man Utd ស្មើ 0-0 ជាមួយ Liverpool កាលពីពេលថ្មីៗនេះក៏ដោយ។
Bayern ក៏កំពុងស្ថិតក្នុងវិបត្តិផ្ទាល់ខ្លួនផងដែរ ដោយ Kim Min-jae នឹងចេញដំណើរសម្រាប់កាតព្វកិច្ច Asian Cup ស្របពេលដែលខ្សែការពារ Noussair Mazraoui ធ្វើដំណើរទៅកាន់ Africa Cup of Nations ដើម្បីលេងឱ្យម៉ារ៉ុក៕