Cristiano Ronaldo បានធ្វើការអំពាវនាវទៅកាន់តារាបាល់ទាត់ល្បីៗឲ្យចូលរួមជាមួយគាត់នៅ Saudi Pro League។

អតីតតារា Manchester United, Juventus និង Real Madrid បាននិយាយបន្ទាប់ពីស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 4-1 កាលពីថ្ងៃសៅរ៍នៅលើទឹកដី Al Tawoon។

Ronaldo បាននិយាយថា៖

“ឆ្នាំក្រោយ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានដូចឆ្នាំនេះទៀត។ ខ្ញុំសប្បាយចិត្តព្រោះខ្ញុំបានសម្រេចចិត្តមកទីនេះ នៅពេលដែលគ្មាននរណាម្នាក់ជឿលើវា។

ប៉ុន្តែវាជាអតីតកាល ហើយខ្ញុំមិនខ្វល់ទេ ឥឡូវនេះ អ្វីដែលសំខាន់បំផុតនោះគឺថា លីគកំពុងរីកចម្រើន ដែលកីឡាករឥឡូវនេះចង់មកទីនេះ ព្រោះពួកគេដឹងថាលីគមានការប្រកួតប្រជែង។

ពិភពលោកទាំងមូលកំពុងមើលលីគមួយនេះ នាពេលឥឡូវនេះ ហើយខ្ញុំណែនាំកីឡាករល្បីៗឱ្យមកទីនេះ ពួកគេនឹងត្រូវបានស្វាគមន៍”៕