ទីបំផុតក្លឹបយក្ស Dortmund ចង់ឱ្យអតីតក្លឹបរបស់ខ្សែបម្រើស្លាប Jadon Sancho ឆាប់បានផ្លាស់មកចូលរួមជាមួយពួកគេនៅលើជំរុំហ្វឹកហាត់ Marbella នៅសប្តាហ៍ក្រោយនេះកាន់តែឆាប់កាន់តែល្អ ។ ពោលគឺចំពេលទីផ្សារដោះដូរកីឡាករនឹងបើករយៈពេលពេញ១ខែនេះតែម្តង បន្ទាប់ពី Sancho មិនត្រូវបានគ្រូបង្វឹកហូឡង់លោក Erik ten Hag ដាក់អោយចូលលេងនៅលើទីលាននៅឡើយ។
បច្ចុប្បន្ន Dortmund ឈរនៅលេខរៀងទី៥ នៅក្របខណ្ឌ Bundesliga បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗជាមួយអតីតយុវជនថ្នាលក្លឹប Watford និង Dortmund ចង់ខ្ចីជើងកីឡាករវ័យ២៣ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះរយៈពេល ៦ ខែ ដោយសារ Dortmund ជាអតីតក្លឹបអាណាព្យាបាលរបស់ Sancho បន្ទាប់ពីដឹងថា Sancho មិនបានចូលលេងចាប់តាំងពីមុនជំនួបរវាង Man Utd និង Arsenal កាលពីខែកញ្ញា បន្ទាប់ពីមានទំនាស់ផ្ទៃក្នុងជាមួយគ្រូបង្វឹកលោក Ten Hag ដែលបានរិះគន់រូបគេថា ហ្វឹកហាត់មិនទាន់ដល់កម្រិតដែលរូបលោកចង់បាន។
ផ្ទុយទៅវិញ Sancho នៅមានសុខភាព និង កាយសម្បទាមាំមួន និងគ្មានរបួស ក៏ចង់សម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីស្តារអាជីពរបស់ខ្លួនឡើងវិញផងដែរ។ ជាក់ស្តែងរដូវកាលដំបូង រូបគេបានស្តារប្រជាប្រិយភាពសម្រាប់ក្លឹប បន្ទាប់ពីផ្ទេរមកអង់គ្លេសវិញក្នុងតម្លៃ ៧៣លានផោន។ គួររំលឹកដែរថា Sancho ធ្លាប់លេងឲ្យក្រុម Dortmund ចន្លោះឆ្នាំ ២០១៧ ដល់ ២០២១ បានចំនួន ១៣៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ ជាមួយការ Assist ចំនួន ៦៤ដង ។ ចំណែកឯនៅក្លឹបបិសាចក្រហមវិញ គឺថារូបគេរកបានគ្រាប់បាល់បញ្ចប់ទី ១២ គ្រាប់ និង Assists ៦ ដងប៉ុណ្ណោះ ក្រោយបង្ហាញខ្លួន ៨២ប្រកួត៕
Dortmund ចង់បញ្ចប់កម្ចីការខ្ចីជើងអតីតខ្សែបម្រើរូបនេះ នៅសប្តាហ៍ក្រោយ
អត្ថបទទាក់ទង