តម្លៃផ្ទេររបស់ខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Kobbie Mainoo បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានតម្លៃត្រឹមតែ ៣២មុឺនដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ជាក់ស្តែងបច្ចុប្បន្ន ខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះ មានតម្លៃខ្លួនផ្ទេរជាង ១០លានអឺរ៉ូ ឯណោះនេះបើយោងតាម CIES Football Observatory បានអះអាង។ ដោយឡែក គ្រូបង្វឹកក្រុមបិសាចក្រហមលោក Erik ten Hag បានផ្តល់ឱកាសឱ្យ Mainoo ចូលលេងនៅក្រុមឈុតធំ United ក្នុងខែវិច្ឆិកា ជាមួយក្រុម Everton ដោយកាលនោះ Mainoo ធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំង ហើយបានក្លាយជាវីរបុរសប្រចាំការប្រកួតទៀតផង៕