អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាង ខ្សែកាពារសញ្ជាតិប្រេស៊ីល Renan Lodi គ្រោងនឹងចូលរួមជាមួយក្រុម Al Hilal ដែលនឹងផ្ទេរចេញពីក្លឹប Olympique Marseille ក្នុងលក្ខខណ្ឌប្រាក់កម្ចីទិញផ្តាច់ ក្នុងកញ្ចប់ទឹកប្រាក់ ២០លានអឺរ៉ូ។ ទន្ទឹមនឹងនេះ កីឡាករវ័យ២៥ឆ្នាំ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​​ ក្នុងរយៈពេល ២៤ម៉ោង ដើម្បីចុះហត្ថលេខាសម្រេចផ្លូវការណ៍ ដែលកិច្ចព្រមព្រៀងមានសុពលដល់​ខែ​មិថុនា ឆ្នាំ​២០២៧៕