​គ្រូបង្វឹករបស់ក្លឹប Crystal Palace លោក Roy Hodson បានបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹបមេឃខៀវ Manchester CIty គឺ Kalvin Phillips ទៅកាន់ក្លឹប Selhurst Park ក្នុងលក្ខខណ្ឌខ្ចីជើងខែមករានេះ។ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះនៅតែមិនទាន់អាចឆក់ចំណាប់អារម្មណ៍របស់លោក Pep Guardiola ក្នុងជម្រើស១១នាក់បាននៅឡើយ ហើយមួយរយៈចុងក្រោយនេះរូបគេថែមទាំងបានផ្សារភ្ជាប់នឹងការចាកចេញពីទឹកដី Etihad ក្នុងលក្ខខណ្ឌណាមួយផងដែរ។ បច្ចុប្បន្នទាំងក្លឹប Man City និង Philips កំពុងធ្វើការជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកកន្លែងថ្មីឲ្យខ្សែបម្រើរូបនេះក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈក្លឹប Crystal បច្ចុប្បន្នត្រូវបានគេជឿជាក់ថា​ បានបង្ហាញចំណាប់របស់ខ្លួនលើខ្សែបម្រើរូបនេះជាខ្លាំង។ ទោះបីជាយ៉ាងណាមិញ ក៏មានក្រុមដូចជា Tottenham Hotspur, Manchester United និង Juventus បានកំពុងសិក្សាអំពីលទ្ធភាពចុះកុងត្រាលើខ្សែបម្រើរូបនេះផងដែរ៕