ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson កាន់តែខិតជិតក្នុងការផ្ទេរមកចូលរួមជាមួយ Ajax ដោយកិច្ចសន្យារបស់កីឡាកររូបនេះ នៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Ettifaq នឹងត្រូវបញ្ចប់។
ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ការមកដល់របស់ Jordan Henderson នៅទីក្រុង Amsterdam ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើង នៅឡើយទេ។ ខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំដែលមានតម្លៃ ៧សែនផោនក្នុងមួយសប្តាហ៍ជាមួយ Al-Ettifaq នៅពេលដែលរូបគេបានចាកចេញពី Liverpool ។
ទោះជាយ៉ាងណា របាយការណ៍បានលើកឡើងថា Henderson មិនសប្បាយចិត្តនៅទឹកដីអារ៉ាប់ប៊ីសាអូឌីត ទេ ហើយចង់ត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅតំបន់អឺរ៉ុបវិញ។ Henderson បានភ្ជាប់ទំនាក់ទំនងជាមួយអតីតប្រធានក្រុម Liverpool លោក Steven Gerrard ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅរបស់ Al-Ettifaq ប៉ុន្តែហាក់ដូចជាមិនសមប្រកប ដោយបានបង្ហាញខ្លួនត្រឹមតែ ១៧ ដងប៉ុណ្ណោះនៅក្នុង Saudi Pro League ៕
សុីលុយអារ៉ាប់ អត់ឆ្ងាញ់ ពេលនេះ ខ្សែបម្រើជម្រើស ជាតិអង់គ្លេស Henderson ចង់វិលមកអឺរ៉ុបវិញ
អត្ថបទទាក់ទង