ខ្សែប្រយុទ្ធបារាំង Kylian Mbappe ត្រូវបានក្លឹបហាមមិនឱ្យហាត់ជាមួយមិត្តរួមក្រុមដទៃទៀតនៃក្រុមឈុតធំនោះទេ ស្របពេលដែលកីឡាកររូបនេះមានបញ្ហាជាមួយនឹងនឹងក្លឹប។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC។
កីឡាកររូបនេះនឹងផុតកុងត្រានៅឆ្នាំ២០២៤ ខាងមុខនេះ។ ប្រភពខាងលើបានឱ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបដិសេធមិនចុះកុងត្រាថ្មីជាមួយនឹងក្លឹប ដោយសារតែខ្លួនមានបំណងចង់ចេញទៅលេងនៅក្លឹប Real Madrid នៅឆ្នាំក្រោយ ដោយមិនមានតម្លៃខ្លួន។
បន្ថែមពីនេះទៅទៀត ខាងក្លឹបក៏ដាក់វិធានការថ្មីមួយទៀត ដោយកាត់ឈ្មោះ Mbappe ចេញពីបញ្ជីឈ្មោះដែលត្រូវទៅលេងប្រកួតមិត្តភាពនៅតំបន់អាស៊ី។ ស្របពេលដែល ក្លឹបចាប់ផ្ដើមត្រៀមសម្រាប់ប្រកួតលីគ ១ បារាំង Mbappe ក៏តម្រូវឱ្យហាត់ជាមួយក្រុមបម្រុង ខណៈក្រុមជម្រើសទី១ ហាត់ដោយគ្មានវត្តមាន Mbappe។
សូមជម្រាបផងែរថា PSG សម្រេចដាក់កីឡាកររូបនេះលក់នៅក្នុងទីផ្សារកីឡាករ ហើយកន្លងមកអ្នកនៅអារ៉ាប៊ីសាអ៊ូឌីតក៏បានដាក់សំណើមកទិញបណ្ដើរៗហើយ។ យ៉ាងណាក៏ដោយ Mbappe បដិសេធមិនជួបតំណាងក្លឹបមកពីអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចរចាពីអនាគតរបស់ខ្លួនឡើយ៕
ប្រភព៖ Sabaynews