ក្លឹប​ Al Hilal បាន​ដាក់​ដេញ​ថ្លៃ​ ៤៥លាន​អ៊ឺរ៉ូ​ ចង់​ទិញ​យក​ ខ្សែបម្រើ​ Marco Verratti ពី​ក្លឹប​ Paris Saint Germain។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

តាម​ពិត​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Al Hilal បាន​ដាក់​សំណើ​ទិញ​យក​ក្នុង​តម្លៃ​ ៣០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ក៏​សម្រេច​ដំឡើង​ការ​ដេញ​ថ្លៃ​ក្បែរ​ ៥០លាន​អ៊ឺរ៉ូ​។

លោក​ Nasser Al Khelaifi ប្រធាន​ក្លឹប​ PSG មិន​មាន​បំណង​លក់​កីឡាករ​ខាង​លើ​នេះ​ទេ​ ក្នុង​ករណី​ដែល​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​នេះ​មិន​ដាក់​សំណើ​ឲ្យ​ខ្ពស់​ជាង​នេះ​។

Verratti មក​លេង​នៅ​ PSG តាំង​ពី​ឆ្នាំ​២០១២មក​ ដោយ​នឹង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២៦៕