ថ្មីៗនេះ Chelsea បានបណ្តេញគ្រូបង្វឹករបស់ខ្លួនលោក Graham Potter បន្ទាប់ពីដឹកនាំចាញ់ការប្រកួតផ្ទួនៗគ្នា។ គួរបញ្ជាក់ដែលថា ការដឹកនាំរបស់ លោក Graham ចុងក្រោយ គឺចាញ់ Aston Villa ក្រោមលទ្ធផល 2-0។ បន្ទាប់ពីចាញ់ Aston Villa ក្រុមតោខៀវបានធ្វើការបណ្តេញលលោក Graham Potter ភ្លាមៗតែម្តង។
ចុងក្រោយក្រុមតោខៀវអង់គ្លេសបានដើរលើគន្លងចាស់ដដែល ដោយយកលោក Frank Lampard ដែលជាគ្រូបង្វឹកថ្មីបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ ទាំងដែលខ្លួនធ្លាប់បានបណ្តេញចេញកាលពីប៉ុន្មានរដូវកាលមុននេះ៕