កាពីតែនក្លឹបទាំង២០នៅក្របខណ្ឌ Premier League បានបញ្ជាក់អោយដឹងច្បាស់ថាកីឡាករដែលចូលរួមធ្វើការប្រកួតនៅលើទីលាននិងត្រូវបន្តធ្វើការលុតជង្គង់សម្រាប់ការប្រកួតមួយចំនួនក្នុងរដូវកាល ២០២៣-២០២៤ ដែលនិងធ្វើឡើងនៅចុងសប្តាហ៍នេះមានន័យថាកីឡាករទាំងអស់នោះនឹងលុតជង្គង់អំឡុងពេលមុនបើក និងបិទការប្រកួតលីកកំពូលអង់គ្លេសដែលកាយវិការនេះគឺធ្វើឡើងនៅកំលុងខែតុលា និងខែមេសា និងក្នុងការប្រកួត Boxing Day(នៅខែធ្នូ)សំដៅប្រឆាំងលើការរើសអើសជាតិសាសសន៍។
គួរបញ្ជាក់ថាសកម្មភាពលត់ជង្គង់នេះត្រូវបានកីឡាករប្រើតាំងពីការធ្វើឃាតលោក George Floyd នៅសហរដ្ឋអាមេរិកដោយប៉ូលីស និងការតវ៉ាដែលសកម្មភាពនោះត្រូវបានគេដាក់ ឈ្មោះថា Black Lives Matter មកម្លេះ។
ប្រធានក្រុមបានមូលមតិគ្នាដោយបានបញ្ចេញទស្សនយល់ឃើញថាៈយើងរួបរួមនៅក្នុងជំនឿមិនមានការរើសអើងជាតិសាសសន៍នៅក្នុងកីឡាបាល់ទាត់សម័យទំនើបឬសង្គមមួយដែលមានភាពទូលំទូលាយនិងការទទួលយកនូវសិទ្ធិសេរីភាព។
ប្រភព៖Cambosports