Erik Ten Hag ទទួលស្គាល់ថា Marcus Rashford គឺជាគ្រប់ពេជ្រសំខាន់របស់ Manchester United។ ក្នុងរដូវកាលនេះ កីឡាករទើបតែវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបានរហូតដល់ទៅ ២៨គ្រាប់ ហើយវាគឺជារដូវកាលដ៏អស្ចារ្យមួយក្នុងអាជីបរបស់គាត់់់ផងដែរ។

ក្នុងកិច្ចសម្ភាស៍ទាក់ទងទៅហ្នឹងជ័យជំនះរបស់ Manchester United កាលពីថ្ងៃពុធ Ten Hag បាននិយាយថា “ជាការពិតណាស់ ដែលយើងត្រូវពឹងទៅលើ Marcus Rashford ប៉ុន្តែពួកយើងមានកីឡាករល្អផ្សេងទៀតដែលលេងបានល្អដូចគ្នា Bruno [Fernandes] Antony dos Santos Jadon Sancho Marcel Sabitzer ជាដើម ”