លោក Luis Enrique បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះទាក់ទងនឹងរឿងខ្សែប្រយុទ្ធ Kylian Mbappe ដោយសង្ឃឹមថា កីឡាករនេះ និងក្លឹប Paris Saint Germain អាចស្វែងរកដំណោះស្រាយណាមួយដើម្បីព្រមព្រៀងគ្នាបន្តកុងត្រាថ្មីទៅទៀត។
លោក Luis បាននិយាយថា៖” ស្ថានភាពរវាង PSG និង Mbappe សព្វថ្ងៃនេះយើងធ្លាប់ឃើញពីអតីតកាលមកហើយ ហើយជាលទ្ធផលអាចស្វែងរកដំណោះស្រាយដោយភាពវិជ្ជមានបាន “។
លោកបន្តថា៖” អញ្ចឹងខ្ញុំសង្ឃឹមថា Mbappe និង PSG នឹងរកដំណោះស្រាយដើម្បីព្រមព្រៀងនឹងគ្នាបន្តកុងត្រាថ្មីតទៅមុខទៀត។ នេះជារឿងអ្វីដែលខ្ញុំចង់បានមែនទែន “។
Mbappe នឹងដាច់កុងត្រានឹង PSG នៅឆ្នាំ២០២៤ខាងមុខនេះ ខណៈនៅពេលនេះគេមិនទាន់ចង់បន្តកុងត្រាថ្មីជាមួយក្លឹបនៅឡើយ។ Real Madrid ជាក្លឹបមួយដែលគេស្រមៃចង់ទៅរហូតមក៕
ប្រភព៖ Sabaynews